ព្រះត្រៃបិដក ភាគ ១០៥
បដិច្ចវារៈ
[១១៥៦] អព្យាកតធម៌មិនមែនជាអាសវៈ អាស្រ័យនូវអព្យាកតធម៌មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងសហជាតវារៈក្តី ក្នុងបច្ចយវារៈក្តី។បេ។ ក្នុងបញ្ហាវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
ចប់ អាសវទុកកុសលត្តិកៈ។
សាសវទុកកុសលត្តិកៈ
បដិច្ចវារៈ
[១១៥៨] កុសលធម៌ប្រកបដោយអាសវៈ អាស្រ័យនូវកុសលធម៌ ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌មិនមានអាសវៈ អាស្រ័យនូវកុសលធម៌មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[១១៦០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី ក្នុងសម្បយុត្តវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២។
ID: 637831489282534083
ទៅកាន់ទំព័រ៖