ព្រះត្រៃបិដក ភាគ ១០៥

 [១១៨១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​អាសវ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ អាសវ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ។


អាសវ​សា​សវ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១១៨២] កុសលធម៌​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៨៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។

បដិ​ច្ច​វារៈ


 [១១៨៤] អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 637831491480160931
ទៅកាន់ទំព័រ៖