ព្រះត្រៃបិដក ភាគ ១០៥
[១២០៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ។
[១២០៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងអាសវអាសវទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ អាសវអាសវសម្បយុត្តទុកកុសលត្តិកៈ។
អាសវវិប្បយុត្តសាសវទុកកុសលត្តិកៈ
បដិច្ចវារៈ
[១២០៥] កុសលធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ អាស្រ័យនូវកុសលធម៌ ប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២០៦] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីធ្វើឲ្យពិស្តារផងចុះ។
ID: 637831493183005385
ទៅកាន់ទំព័រ៖