ព្រះត្រៃបិដក ភាគ ១០៥
ហេតុទុកវិបាកត្តិកៈ
បដិច្ចវារៈ
[១២៤] វិបាកធម៌ជាហេតុ អាស្រ័យនូវវិបាកធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ វិបាកធម៌មិនមែនជាហេតុ អាស្រ័យនូវវិបាកធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ វិបាកធម៌ជាហេតុក្តី វិបាកធម៌មិនមែនជាហេតុក្តី អាស្រ័យនូវវិបាកធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ វិបាកធម៌មិនមែនជាហេតុ អាស្រ័យនូវវិបាកធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ វិបាកធម៌ជាហេតុ អាស្រ័យនូវវិបាកធម៌ជាហេតុផង នូវវិបាកធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩
ID: 637831327274631746
ទៅកាន់ទំព័រ៖