ព្រះត្រៃបិដក ភាគ ១០៥
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងហេតុទុកវិបាកត្តិកៈ) បណ្ឌិត គប្បីរាប់យ៉ាងនោះដែរ។
ចប់ ហេតុទុកវិបាកត្តិកៈ។
ហេតុទុកឧបាទិន្នត្តិកៈ
បដិច្ចវារៈ
[១៨៤] ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន(១) ជាហេតុ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
(១) បានដល់វិបាកក្នុងភូមិ៣ និងកម្មស្ស កដត្តារូប។
ID: 637831331893529986
ទៅកាន់ទំព័រ៖