ព្រះត្រៃបិដក ភាគ ១០៥
ហេតុទុកវិតក្កត្តិកៈ
បដិច្ចវារៈ
[២៧២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុក្តី ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាហេតុក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុផង នូវធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831340299206058
ទៅកាន់ទំព័រ៖