ព្រះត្រៃបិដក ភាគ ១០៥
ហេតុទុកបីតិត្តិកៈ
បដិច្ចវារៈ
[៣១៦] ធម៌ច្រឡំដោយបីតិ ជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយបីតិ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ច្រឡំដោយបីតិ មិនមែនជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយបីតិ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៣១៨] ធម៌ច្រឡំដោយបីតិ មិនមែនជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយបីតិ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៣១៩] ធម៌ច្រឡំដោយបីតិ ជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយបីតិ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៣២០] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
ID: 637831343860587344
ទៅកាន់ទំព័រ៖