ព្រះត្រៃបិដក ភាគ ១០៦
បដិច្ចវារៈ
[៣៦៧] អព្យាកតធម៌ជាប្រយោជន៍ដល់ឧបាទានផង មិនមែនជាឧបាទានផង អាស្រ័យនូវអព្យាកតធម៌ ជាប្រយោជន៍ដល់ឧបាទានផង មិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ ឧបាទានឧបាទានិយទុកកុសលត្តិកៈ។
ឧបាទានឧបាទានសម្បយុត្តទុកកុសលត្តិកៈ
បដិច្ចវារៈ
[៣៦៩] អកុសលធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង អាស្រ័យនូវអកុសលធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ប្រកបដោយឧបាទានផង មិនមែនជាឧបាទានផង អាស្រ័យនូវអកុសលធម៌ប្រកបដោយឧបាទានផង មិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831576339270171
ទៅកាន់ទំព័រ៖