ព្រះត្រៃបិដក ភាគ ១០៦
អកុសលធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង អាស្រ័យនូវអកុសលធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង នូវអកុសលធម៌ប្រកបដោយឧបាទានផង មិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៣៧០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ដំណើរនេះ ប្រហែលគ្នានឹងឧបាទានទុកអកុសលដែរ។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ៩។
ចប់ ឧបាទានឧបាទានសម្បយុត្តទុកកុសលត្តិកៈ។
ឧបាទានសម្បយុត្តឧបាទានិយទុកកុសលត្តិកៈ
បដិច្ចវារៈ
[៣៧១] កុសលធម៌ប្រាសចាកឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ ដែលប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831822017681977
ទៅកាន់ទំព័រ៖