ព្រះត្រៃបិដក ភាគ ១០៦
[៣៧២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
(ទុកៈនេះ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកកុសលៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បដិច្ចវារៈ
[៣៧៣] អកុសលធម៌ ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវអកុសលធម៌ ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ក្នុងបច្ច័យទាំងអស់ មានវារៈតែ១។
បដិច្ចវារៈ
[៣៧៤] អព្យាកតធម៌ ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង នូវអព្យាកតធម៌ ដែលប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831822442033549
ទៅកាន់ទំព័រ៖