ព្រះត្រៃបិដក ភាគ ១០៦
[៣៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
(ទុកៈនេះ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកអព្យាកតៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី ក្នុងបច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ ឧបាទានវិប្បយុត្តឧបាទានិយទុកកុសលត្តិកៈ។
ចប់ ឧបាទានគោច្ឆកទុកកុសលត្តិកៈ។
កិលេសទុកកុសលត្តិកៈ
បដិច្ចវារៈ
[៣៧៦] កុសលធម៌មិនមែនជាកិលេស អាស្រ័យនូវកុសលធម៌មិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
បដិច្ចវារៈ
[៣៧៨] អកុសលធម៌ជាកិលេស អាស្រ័យនូវអកុសលធម៌ជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831822903030505
ទៅកាន់ទំព័រ៖