ព្រះត្រៃបិដក ភាគ ១០៦
គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆា អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាផង នូវវិចិកិច្ឆាផង មោហៈ ដែលប្រកបដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយឧទ្ធច្ចៈផង នូវឧទ្ធច្ចៈផង។
[៣៨១] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
សហជាតវារៈជាដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៣៨២] អកុសលធម៌ជាកិលេស ជាបច្ច័យនៃអកុសលធម៌ជាកិលេស ដោយហេតុប្បច្ច័យ។
[៣៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ ក្នុងបទកណ្តាល មានវារៈ៣ បានដល់ សហជាតាធិបតិ។ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩។បេ។ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩។
ID: 637831823461787908
ទៅកាន់ទំព័រ៖