ព្រះត្រៃបិដក ភាគ ១០៦
បដិច្ចវារៈ
[៣៨៤] អព្យាកតធម៌មិនមែនជាកិលេស អាស្រ័យនូវអព្យាកតធម៌មិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ កិលេសទុកកុសលត្តិកៈ។
សង្កិលេសិកទុកកុសលត្តិកៈ
បដិច្ចវារៈ
[៣៨៦] កុសលធម៌ ដែលគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ ដែលមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
(ទុកៈនេះ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកកុសលៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ID: 637831823859635455
ទៅកាន់ទំព័រ៖