ព្រះត្រៃបិដក ភាគ ១០៦

បដិ​ច្ច​វារៈ


 [៣៨៨] អកុសលធម៌ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​អកុសលធម៌ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

បដិ​ច្ច​វារៈ


 [៣៩០] អព្យាកតធម៌ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង​ផង នូវ​អព្យាកតធម៌ ដែល​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៩១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637831824226180505
ទៅកាន់ទំព័រ៖