ព្រះត្រៃបិដក ភាគ ១០៦
[៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានវារៈតែ១។
ចប់ សញ្ញោជនសញ្ញោជនិយទុកកុសលត្តិកៈ។
សញ្ញោជនសញ្ញោជនសម្បយុត្តទុកកុសលត្តិកៈ
បដិច្ចវារៈ
[៤៨] អកុសលធម៌ជាសញ្ញោជនៈផង ជាសញ្ញោជនសម្បយុត្តផង អាស្រ័យនូវអកុសលធម៌ជាសញ្ញោជនៈផង ជាសញ្ញោជនសម្បយុត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៤៩] អកុសលធម៌ជាសញ្ញោជនសម្បយុត្តផង ជានោសញ្ញោជនៈផង អាស្រ័យនូវអកុសលធម៌ជាសញ្ញោជនសម្បយុត្តផង ជានោសញ្ញោជនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៥១] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
ID: 637831544814802778
ទៅកាន់ទំព័រ៖