ព្រះត្រៃបិដក ភាគ ១០៦

មិនមែន​ជា​កិលេស​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤០៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


 [៤០៦] អកុសលធម៌​ជា​កិលេស​ផង គួរ​ដល់​សេចក្តី​សៅហ្មង​ផង អាស្រ័យ​នូវ​អកុសលធម៌​ជា​កិលេស​ផង គួរ​ដល់​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ គួរ​ដល់​សេចក្តី​សៅហ្មង​ផង មិនមែន​ជា​កិលេស​ផង អាស្រ័យ​នូវ​អកុសលធម៌ គួរ​ដល់​សេចក្តី​សៅហ្មង​ផង មិនមែន​ជា​កិលេស​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​កិលេស​ផង គួរ​ដល់​សេចក្តី​សៅហ្មង​ផង អាស្រ័យ​នូវ​អកុសលធម៌​ជា​កិលេស​ផង គួរ​ដល់​សេចក្តី​សៅហ្មង​ផង អកុសលធម៌​គួរ​ដល់​សេចក្តី​សៅហ្មង​ផង មិនមែន​ជា​កិលេស​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤០៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​កិលេស​ទុក​អកុសល​ដែរ។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637831825961479732
ទៅកាន់ទំព័រ៖