ព្រះត្រៃបិដក ភាគ ១០៦
[៤១១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
(ទុកៈនេះ) ប្រហែលគ្នានឹងកិលេសទុកអកុសលដែរ។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ កិលេសសង្កិលិដ្ឋទុកកុសលត្តិកៈ។
កិលេសកិលេសសម្បយុត្តទុកកុសលត្តិកៈ
បដិច្ចវារៈ
[៤១២] អកុសលធម៌ដែលជាកិលេសផង ប្រកបដោយកិលេសផង អាស្រ័យនូវអកុសលធម៌ ដែលជាកិលេសផង ប្រកបដោយកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ ដែលប្រកបដោយកិលេសផង មិនមែនជាកិលេសផង អាស្រ័យនូវអកុសលធម៌ ដែលប្រកបដោយកិលេសផង មិនមែនជាកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ ដែលជាកិលេសផង ប្រកបដោយកិលេសផង អាស្រ័យនូវអកុសលធម៌ ដែលជាកិលេសផង ប្រកបដោយកិលេសផង នូវអកុសលធម៌ ដែលប្រកបដោយកិលេសផង មិនមែនជាកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831826634483843
ទៅកាន់ទំព័រ៖