ព្រះត្រៃបិដក ភាគ ១០៦
បដិច្ចវារៈ
[៤១៦] អព្យាកតធម៌ ដែលប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលប្រាសចាកកិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកកិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ ដែលប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មងផង នូវអព្យាកតធម៌ ដែលប្រាសចាកកិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
(ទុកៈនេះ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកអព្យាកតៈដែរ។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ កិលេសវិប្បយុត្តសង្កិលេសិកទុកកុសលត្តិកៈ។
ចប់ កិលេសគោច្ឆកទុកកុសលត្តិកៈ។
ID: 637831827303627274
ទៅកាន់ទំព័រ៖