ព្រះត្រៃបិដក ភាគ ១០៦

 [៤២៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៤២៤] អកុសលធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​អកុសលធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​អកុសលធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤២៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ទស្សនៈ មាន​វារៈ១ ក្នុង​នទស្សនៈ មាន​វារៈ២។ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ទស្សន​មូល​កៈ មាន​វារៈ១ ក្នុង​នទស្សនៈ មាន​វារៈ២ បាន​ដល់​អា​រម្ម​ណា​ធិប​តិ សហជាតា​ធិប​តិ និង​ឯកា​រម្ម​ណា​ធិប​តិ។ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ទស្សន​មូល​កៈ មាន​វារៈ១ ក្នុង​នទស្សនៈ មាន​វារៈ១។ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ២។បេ។ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ២។បេ។ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ២។បេ។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637831828009180643
ទៅកាន់ទំព័រ៖