ព្រះត្រៃបិដក ភាគ ១០៦
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៥២] អកុសលធម៌ជាសញ្ញោជនៈផង ជាសញ្ញោជនសម្បយុត្តផង ជាបច្ច័យ នៃអកុសលធម៌ជាសញ្ញោជនៈផង ជាសញ្ញោជនសម្បយុត្តផង ដោយហេតុប្បច្ច័យ។
[៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៥៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។
[៥៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៥៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា បទនេះ បណ្ឌិតគប្បីរាប់យ៉ាងនោះផងចុះ។
ចប់ សញ្ញោជនសញ្ញោជនសម្បយុត្តទុកកុសលត្តិកៈ។
ID: 637831545282941274
ទៅកាន់ទំព័រ៖