ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៤។បេ។ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។
 [៤៤៣] អព្យាកតធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​អព្យាកតធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៤៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ ទស្សនេ​នប​ហា​តព្វ​ហេតុ​កទុក​កុសល​ត្តិ​កៈ។


ភាវ​នាយ​បហា​តព្វ​ហេតុ​កទុក​កុសល​ត្តិ​កៈ


 [៤៤៥] កុសលធម៌​មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​កុសលធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៤៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637831829757495245
ទៅកាន់ទំព័រ៖