ព្រះត្រៃបិដក ភាគ ១០៦
[៤៥៤] កុសលធម៌ ប្រកបដោយវិតក្កៈ ជាបច្ច័យនៃកុសលធម៌ ប្រកបដោយវិតក្កៈ ដោយហេតុប្បច្ច័យ កុសលធម៌ប្រកបដោយវិតក្កៈ ជាបច្ច័យនៃកុសលធម៌មិនមានវិតក្កៈ ដោយហេតុប្បច្ច័យ កុសលធម៌ប្រកបដោយវិតក្កៈ ជាបច្ច័យនៃកុសលធម៌ប្រកបដោយវិតក្កៈផង នៃកុសលធម៌មិនមានវិតក្កៈផង ដោយហេតុប្បច្ច័យ។ កុសលធម៌មិនមានវិតក្កៈ ជាបច្ច័យនៃកុសលធម៌មិនមានវិតក្កៈ ដោយហេតុប្បច្ច័យ។
[៤៥៥] កុសលធម៌ប្រកបដោយវិតក្កៈ ជាបច្ច័យនៃកុសលធម៌ប្រកបដោយវិតក្កៈ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ កុសលធម៌មិនមានវិតក្កៈ ជាបច្ច័យនៃកុសលធម៌មិនមានវិតក្កៈ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ កុសលធម៌ប្រកបដោយវិតក្កផង កុសលធម៌មិនមានវិតក្កៈផង ជាបច្ច័យនៃកុសលធម៌ប្រកបដោយវិតក្កៈ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៤៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងវារៈ៣ខាងក្រោម បានដល់សហជាតាធិបតិ ក្នុងអវិតក្កៈ មានវារៈ១ បានដល់សហជាតាធិបតិ។ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៦ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩
ID: 637831830693594828
ទៅកាន់ទំព័រ៖