ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៤៥៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤៥៨] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៥៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
(បទ) នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ចុះ។
 [៤៦០] អកុសលធម៌​ប្រកបដោយ​វិតក្កៈ អាស្រ័យ​នូវ​អកុសលធម៌ ប្រកបដោយ​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អកុសលធម៌​មិន​មាន​វិតក្កៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អកុសលធម៌​ប្រកបដោយ​វិតក្កៈ​ផង អកុសលធម៌​មិន​មាន​វិតក្កៈ​ផង អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រកបដោយ​វិតក្កៈ អាស្រ័យ​នូវ​អកុសលធម៌​មិន​មាន​វិតក្កៈ ទើប​កើតឡើង
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637831831001214331
ទៅកាន់ទំព័រ៖