ព្រះត្រៃបិដក ភាគ ១០៦

ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រកបដោយ​វិតក្កៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​វិតក្កៈ​ផង នូវ​អកុសលធម៌​មិន​មាន​វិតក្កៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៤៦២] អកុសលធម៌​ប្រកបដោយ​វិតក្កៈ អាស្រ័យ​នូវ​អកុសលធម៌ ប្រកបដោយ​វិតក្កៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ ប្រកបដោយ​វិតក្កៈ អាស្រ័យ​នូវ​អកុសលធម៌​មិន​មាន​វិតក្កៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រកបដោយ​វិតក្កៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​វិតក្កៈ​ផង នូវ​អកុសលធម៌​មិន​មាន​វិតក្កៈ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៤៦៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣។បេ។ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ជាដើម បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637831831283480875
ទៅកាន់ទំព័រ៖