ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៤៦៩] អព្យាកតធម៌​ប្រកបដោយ​វិតក្កៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ប្រកបដោយ​វិតក្កៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិន​មាន​វិតក្កៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិន​មាន​វិតក្កៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៧០] អព្យាកតធម៌​ប្រកបដោយ​វិតក្កៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រកបដោយ​វិតក្កៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៤៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។ ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤។បេ។ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637831831876102213
ទៅកាន់ទំព័រ៖