ព្រះត្រៃបិដក ភាគ ១០៦
សញ្ញោជនវិប្បយុត្តសញ្ញោជនិយទុកកុសលត្តិកៈ
បដិច្ចវារៈ
[៥៧] កុសលធម៌ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ អាស្រ័យនូវកុសលធម៌ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ជាសញ្ញោជនវិប្បយុត្ត និងជាអសញ្ញោជនិយៈ អាស្រ័យនូវកុសលធម៌ជាសញ្ញោជនវិប្បយុត្ត និងជាអសញ្ញោជនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
(សញ្ញោជនវិប្បយុត្តសញ្ញោជនិយទុកកុសលត្តិកៈ) ដូចគ្នានឹងលោកិយលោកុត្តរទុកៈ ក្នុងចូឡន្តរទុកៈដែរ យ៉ាងណា សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារគ្រប់អន្លើ យ៉ាងនោះផងចុះ។
បញ្ហាវារៈ
[៥៩] អកុសលធម៌ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ ជាបច្ច័យនៃអកុសលធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ ដោយអារម្មណប្បច្ច័យ។
ID: 637831545601527295
ទៅកាន់ទំព័រ៖