ព្រះត្រៃបិដក ភាគ ១០៦

 [៤៧៧] អកុសលធម៌​ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​អកុសលធម៌ ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​អកុសលធម៌​មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​អកុសលធម៌ ប្រកបដោយ​វិចារៈ​ផង នូវ​អកុសលធម៌​មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៧៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
(ទុ​កៈ​នេះ) ដូចគ្នា​នឹង​សវិ​តក្ក​ទុក​កុស​លៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៤៧៩] អព្យាកតធម៌​ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​អព្យាកតធម៌ ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិន​មាន​វិចារៈ អាស្រ័យ​នូវ​អព្យាកតធម៌​មិន​មាន​វិចារៈ ទើប​កើតឡើង​ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​អព្យាកតធម៌ ប្រកបដោយ​វិចារៈ​ផង នូវ​អព្យាកតធម៌​មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637831832520241599
ទៅកាន់ទំព័រ៖