[៤៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
(ទុកៈនេះ) ប្រហែលគ្នានឹងសវិតក្កទុកអព្យាកតៈដែរ។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៤៨១] អព្យាកតធម៌ប្រកបដោយវិចារៈ ជាបច្ច័យនៃអព្យាកតធម៌ ប្រកបដោយវិចារៈ ដោយហេតុប្បច្ច័យ។
[៤៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។បេ។ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៤៨៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៤៨៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ។
[៤៨៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
បណ្ឌិតគប្បីឲ្យពិស្តារ ដូចបញ្ហាវារៈក្នុងកុសលត្តិកៈផងចុះ។
ចប់ សវិចារទុកកុសលត្តិកៈ។
សប្បីតិកទុកកុសលត្តិកៈ
[៤៨៦] កុសលធម៌ប្រកបដោយបីតិ អាស្រ័យនូវកុសលធម៌ ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌មិនមានបីតិ អាស្រ័យនូវកុសលធម៌ប្រកបដោយបីតិ ទើបកើតឡើង