ព្រះត្រៃបិដក ភាគ ១០៦
ព្រោះហេតុប្បច្ច័យ កុសលធម៌ ប្រកបដោយបីតិផង កុសលធម៌មិនមានបីតិផង អាស្រ័យនូវកុសលធម៌ ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌មិនមានបីតិ អាស្រ័យនូវកុសលធម៌មិនមានបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ប្រកបដោយបីតិ អាស្រ័យនូវកុសលធម៌មិនមានបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ប្រកបដោយបីតិ អាស្រ័យនូវកុសលធម៌ ប្រកបដោយបីតិផង នូវកុសលធម៌មិនមានបីតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងបច្ច័យទាំងអស់ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។
[៤៨៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៤៨៩] កុសលធម៌ ប្រកបដោយបីតិ ជាបច្ច័យនៃកុសលធម៌ ប្រកបដោយបីតិ ដោយហេតុប្បច្ច័យ មានវារៈ៣។ កុសលធម៌មិនមានបីតិ ជាបច្ច័យនៃកុសលធម៌មិនមានបីតិ ដោយហេតុប្បច្ច័យ។
ID: 637831833264509301
ទៅកាន់ទំព័រ៖