ព្រះត្រៃបិដក ភាគ ១០៦
[៤៩០] កុសលធម៌ ប្រកបដោយបីតិ ជាបច្ច័យនៃកុសលធម៌ ប្រកបដោយបីតិ ដោយអារម្មណប្បច្ច័យ។
[៤៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ គឺ មានវារៈ៤ បានដល់សហជាតាធិបតិ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៦ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៦ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងអត្ថិប្បច្ច័យ មានវារៈ៦ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។
[៤៩២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៤៩៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ។
[៤៩៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
បណ្ឌិតគប្បីឲ្យពិស្តារ ដូចក្នុងកុសលត្តិកៈដែរ។
[៤៩៥] អកុសលធម៌ ប្រកបដោយបីតិ អាស្រ័យនូវអកុសលធម៌ ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌មិនមានបីតិ អាស្រ័យនូវអកុសលធម៌មិនមានបីតិ
ID: 637831833629083669
ទៅកាន់ទំព័រ៖