ព្រះត្រៃបិដក ភាគ ១០៦
សុខសហគតទុកកុសលត្តិកៈ
[៥០៣] អាស្រ័យនូវកុសលធម៌ ប្រកបដោយសុខ … កុសលក្តី អកុសលក្តី អព្យាកតៈក្តី ប្រហែលគ្នានឹងសប្បីតិកទុកៈដែរ។ … អាស្រ័យនូវអកុសលធម៌ … ក្នុងនហេតុប្បច្ច័យ ក្នុងបច្ចនីយៈ មានវារៈ១។ … អាស្រ័យនូវអព្យាកតធម៌ … ក្នុងនហេតុប្បច្ច័យ ក្នុងបច្ចនីយៈ មានវារៈ៩។បេ។ វារៈ៦ ក្នុងឈានប្បច្ច័យ បណ្ឌិតគប្បីធ្វើផងចុះ។
ក្នុងបច្ចនីយៈ ក្នុងបញ្ហាវារៈ ក្នុងកុសលាកុសល ក្នុងឥន្រ្ទិយប្បច្ច័យ ក្នុងឈានប្បច្ច័យ មានវារៈ៦ ក្នុងបញ្ហាវារៈ ក្នុងអព្យាកតៈ មានវារៈ៩។
ឧបេក្ខាសហគតទុកកុសលត្តិកៈ
[៥០៤] អាស្រ័យនូវកុសលធម៌ប្រកបដោយឧបេក្ខា … មានវារៈ៦ ប្រហែលគ្នានឹងសប្បីតិកទុកៈដែរ។ ពាក្យថា ឧបេក្ខា បានដល់ឧបេក្ខាផ្សេងៗគ្នា។ ក្នុងនហេតុប្បច្ច័យ ក្នុងបច្ចនីយៈ មានវារៈ៩ ក្នុងនឈានប្បច្ច័យ មានវារៈ៦។
[៥០៥] អាស្រ័យនូវអកុសលធម៌ ប្រកបដោយឧបេក្ខា … មានវារៈ៦។
[៥០៦] អកុសលធម៌ ប្រកបដោយឧបេក្ខា អាស្រ័យនូវអកុសលធម៌ ប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ អកុសលធម៌ ប្រកបដោយឧបេក្ខា អាស្រ័យនូវអកុសលធម៌ មិនប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
ID: 637831834693548594
ទៅកាន់ទំព័រ៖