ព្រះត្រៃបិដក ភាគ ១០៦
[៥១២] ក្នុងនអធិបតិប្បច្ច័យ មានវារៈ២។បេ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។បេ។
សហជាតវារៈជាដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៥១៣] កុសលធម៌ជាកាមាវចរៈ ជាបច្ច័យនៃកុសលធម៌ជាកាមាវចរៈ ដោយហេតុប្បច្ច័យ។
[៥១៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤។ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ គឺក្នុងកាមាវចរៈ មានវារៈ១ ក្នុងនកាមាវចរៈ មានវារៈ២។ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ គឺក្នុងកាមាវចរៈ មានវារៈ២ ក្នុងនកាមាវចរៈ មានវារៈ១។បេ។ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងអាហារប្បច្ច័យ មានវារៈ២។បេ។ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[៥១៥] អកុសលធម៌ជាកាមាវចរៈ អាស្រ័យនូវអកុសលធម៌ ជាកាមាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥១៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈតែ១។
ID: 637831835420621673
ទៅកាន់ទំព័រ៖