ព្រះត្រៃបិដក ភាគ ១០៦
[៦០] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
បដិច្ចវារៈ
[៦១] អព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ អាស្រ័យនូវអព្យាកតធម៌ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាអសញ្ញោជនិយៈ អាស្រ័យនូវអព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាអសញ្ញោជនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ អាស្រ័យនូវអព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាអសញ្ញោជនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈក្តី អព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាអសញ្ញោជនិយៈក្តី អាស្រ័យនូវអព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាអសញ្ញោជនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ អាស្រ័យនូវអព្យាកតធម៌ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈផង នូវអព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាអសញ្ញោជនិយៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831545819381530
ទៅកាន់ទំព័រ៖