ព្រះត្រៃបិដក ភាគ ១០៦
[៥១៧] អព្យាកតធម៌ជាកាមាវចរៈ អាស្រ័យនូវអព្យាកតធម៌ជាកាមាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនមែនជាកាមាវចរៈ អាស្រ័យនូវអព្យាកតធម៌មិនមែនជាកាមាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥។បេ។ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦។បេ។ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៥១៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។បេ។ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈជាដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៥២០] អព្យាកតធម៌ជាកាមាវចរៈ ជាបច្ច័យនៃអព្យាកតធម៌ជាកាមាវចរៈ ដោយហេតុប្បច្ច័យ។
ID: 637831835695222416
ទៅកាន់ទំព័រ៖