ព្រះត្រៃបិដក ភាគ ១០៦

 [៥២១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤។ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ គឺ​ក្នុង​កាមាវច​រៈ មាន​វារៈ១ ក្នុង​នកា​មា​វចរៈ មាន​វារៈ៣ ក្នុង​កាមាវច​រៈ មានតែ​សហជាតា​ធិប​តិ​ម៉្យាង។ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៤។បេ។

ចប់ កាមាវចរ​ទុក​កុសល​ត្តិ​កៈ។


រូបាវចរ​ទុក​កុសល​ត្តិ​កៈ


 [៥២២] កុសលធម៌​ជា​រូ​បាវ​ចរៈ អាស្រ័យ​នូវ​កុសលធម៌​ជា​រូ​បាវ​ចរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​មិនមែន​ជា​រូ​បាវ​ចរៈ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​រូ​បាវ​ចរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥២៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ២។
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637831836078132389
ទៅកាន់ទំព័រ៖