ព្រះត្រៃបិដក ភាគ ១០៦
[៥២៤] ក្នុងនអធិបតិប្បច្ច័យ មានវារៈ២។បេ។ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១។
សហជាតវារៈជាដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៥២៥] កុសលធម៌ជារូបាវចរៈ ជាបច្ច័យនៃកុសលធម៌ជារូបាវចរៈ ដោយហេតុប្បច្ច័យ។
[៥២៦] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤។ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ គឺក្នុងរូបាវចរៈ មានវារៈ១ បានដល់សហជាតាធិបតិតែម៉្យាង ក្នុងនរូបាវចរៈ មានវារៈ២។ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ គឺក្នុងរូបាវចរៈ មានវារៈ១ ក្នុងនរូបាវចរៈ មានវារៈ២។ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ២។បេ។ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ២។បេ។ ក្នុងអត្ថិប្បច្ច័យ មានវារៈ២ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣។បេ។
[៥២៧] អកុសលធម៌មិនមែនជារូបាវចរៈ អាស្រ័យនូវអកុសលធម៌មិនមែនជារូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
[៥២៨] អព្យាកតធម៌ជារូបាវចរៈ អាស្រ័យនូវអព្យាកតធម៌ជារូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831836423121472
ទៅកាន់ទំព័រ៖