ព្រះត្រៃបិដក ភាគ ១០៦

អព្យាកតធម៌​មិនមែន​ជា​រូ​បាវ​ចរៈ អាស្រ័យ​នូវ​អព្យាកតធម៌ មិនមែន​ជា​រូ​បាវ​ចរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥២៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​កាមាវច​រន​កាមាវចរ​ទុក​អព្យាកតៈ​ដែរ។
ប្រស្នា​ទាំង​ប៉ុណ្ណេះ ត្រឡប់ទៅ​កាន់​ទី​ខាងក្រោម និង​ខាងលើ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ រូបាវចរ​ទុក​កុសល​ត្តិ​កៈ។


អរូបាវចរ​ទុក​កុសល​ត្តិ​កៈ


 [៥៣០] កុសលធម៌​ជា​អរូ​បាវ​ចរៈ អាស្រ័យ​នូវ​កុសលធម៌​ជា​អរូ​បាវ​ចរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​មិនមែន​ជា​អរូ​បាវ​ចរៈ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​អរូ​បាវ​ចរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៣១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
 [៥៣២] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២។បេ។ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ជាដើម បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637831836805555011
ទៅកាន់ទំព័រ៖