ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ២។បេ។ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៤។បេ។

ចប់ អរូបាវចរ​ទុក​កុសល​ត្តិ​កៈ។


បរិ​យា​បន្ន​ទុក​កុសល​ត្តិ​កៈ


 [៥៤១] កុសលធម៌​ដែល​រាប់បញ្ចូល​ក្នុង​វដ្ដៈ អាស្រ័យ​នូវ​កុសលធម៌​ដែល​រាប់បញ្ចូល​ក្នុង​វដ្ដៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌ ដែល​មិនរាប់​បញ្ចូល​ក្នុង​វដ្ដៈ អាស្រ័យ​នូវ​កុសលធម៌ ដែល​មិនរាប់​បញ្ចូល​ក្នុង​វដ្ដៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុក​កុស​លៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៥៤៣] អកុសលធម៌ ដែល​រាប់បញ្ចូល​ក្នុង​វដ្តៈ អាស្រ័យ​នូវ​អកុសលធម៌ ដែល​រាប់បញ្ចូល​ក្នុង​វដ្តៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៤៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637831837885913113
ទៅកាន់ទំព័រ៖