ព្រះត្រៃបិដក ភាគ ១០៦

 [៥៤៥] អព្យាកតធម៌ ដែល​រាប់បញ្ចូល​ក្នុង​វដ្តៈ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​រាប់បញ្ចូល​ក្នុង​វដ្តៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​មិនរាប់​បញ្ចូល​ក្នុង​វដ្តៈ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​មិនរាប់​បញ្ចូល​ក្នុង​វដ្តៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៤៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុក​អព្យាកតៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ បរិ​យា​បន្ន​ទុក​កុសល​ត្តិ​កៈ។


និយ្យានិក​ទុក​កុសល​ត្តិ​កៈ


 [៥៤៧] កុសលធម៌​ជា​និយ្យានិកៈ អាស្រ័យ​នូវ​កុសលធម៌​ជា​និយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ជា​អនិយ្យានិកៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អនិយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៤៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុ​កៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637831838205757051
ទៅកាន់ទំព័រ៖