ព្រះត្រៃបិដក ភាគ ១០៦

 [៥៤៩] អកុសលធម៌​ជា​អនិយ្យានិកៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អនិយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៥០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៥៥១] អព្យាកតធម៌​ជា​អនិយ្យានិកៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​អនិយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ និយ្យានិក​ទុក​កុសល​ត្តិ​កៈ។


និយត​ទុក​កុសល​ត្តិ​កៈ


 [៥៥៣] កុសលធម៌​ជា​និ​យតៈ អាស្រ័យ​នូវ​កុសលធម៌​ជា​និ​យតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ជា​អនិយតៈ អាស្រ័យ​នូវ​កុសលធម៌​ជា​អនិយតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637831838609735484
ទៅកាន់ទំព័រ៖