ព្រះត្រៃបិដក ភាគ ១០៦
(ទុកៈនេះ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកកុសលៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៥៥៥] អកុសលធម៌ជានិយតៈ អាស្រ័យនូវអកុសលធម៌ជានិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ជាអនិយតៈ អាស្រ័យនូវអកុសលធម៌ជាអនិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[៥៥៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងនកម្មប្បច្ច័យ មានវារៈ២។បេ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១។
សហជាតវារៈជាដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៥៥៨] អកុសលធម៌ជានិយតៈ ជាបច្ច័យនៃអកុសលធម៌ជានិយតៈ ដោយហេតុប្បច្ច័យ។ អកុសលធម៌ជាអនិយតៈ ជាបច្ច័យនៃអកុសលធម៌ជាអនិយតៈ ដោយហេតុប្បច្ច័យ។
[៥៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ គឺ ក្នុងនិយតៈ (ទី១) បានដល់សហជាតាធិបតិ ក្នុងនិយតៈទី២ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ ក្នុងអនន្តរប្បច្ច័យ មានវារៈ២។បេ។
ID: 637831838984097468
ទៅកាន់ទំព័រ៖