ព្រះត្រៃបិដក ភាគ ១០៦
ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។បេ។
[៥៦០] អព្យាកតធម៌ជាអនិយតៈ អាស្រ័យនូវអព្យាកតធម៌ជាអនិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៦១] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ និយតទុកកុសលត្តិកៈ។
សឧត្តរទុកកុសលត្តិកៈ
[៥៦២] សឧត្តរកុសលធម៌ អាស្រ័យនូវសឧត្តរកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អនុត្តរកុសលធម៌ អាស្រ័យនូវអនុត្តរកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី បញ្ហាវារៈក្តី ក្នុងបច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៥៦៤] សឧត្តរអកុសលធម៌ អាស្រ័យនូវសឧត្តរអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831839366451701
ទៅកាន់ទំព័រ៖