[៥៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៥៦៦] សឧត្តរអព្យាកតធម៌ អាស្រ័យនូវសឧត្តរអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អនុត្តរអព្យាកតធម៌ អាស្រ័យនូវអនុត្តរអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី បញ្ហាវារៈក្តី ក្នុងបច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
(ទុកៈនេះ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកអព្យាកតៈដែរ។
ចប់ សឧត្តរទុកកុសលត្តិកៈ។
សរណទុកកុសលត្តិកៈ
[៥៦៨] កុសលធម៌ជាអរណៈ (កុសលធម៌ ដែលមិនមានសេចក្តីសៅហ្មង) អាស្រ័យនូវកុសលធម៌ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។