ព្រះត្រៃបិដក ភាគ ១០៦
សរណទុកវេទនាត្តិកៈ
[៥៧៦] ធម៌ជាសរណៈ សម្បយុត្តដោយសុខវេទនា អាស្រ័យនូវធម៌ជាសរណៈ សម្បយុត្តដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអរណៈ សម្បយុត្តដោយសុខវេទនា អាស្រ័យនូវធម៌ជាអរណៈ សម្បយុត្តដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី បញ្ហាវារៈក្តី ក្នុងបច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៥៧៨] ធម៌ជាសរណៈ សម្បយុត្តដោយទុក្ខវេទនា អាស្រ័យនូវធម៌ជាសរណៈ សម្បយុត្តដោយទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៧៩] ធម៌ជាសរណៈ សម្បយុត្តដោយទុក្ខវេទនា អាស្រ័យនូវធម៌ជាសរណៈ សម្បយុត្តដោយទុក្ខវេទនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
[៥៨០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ID: 637831840652557731
ទៅកាន់ទំព័រ៖