[៥៨៥] ធម៌មានវិបាកជាប្រក្រតី ជាសរណៈ អាស្រ័យនូវធម៌មានវិបាកជាប្រក្រតី ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មានវិបាកជាប្រក្រតី ជាអរណៈ អាស្រ័យនូវធម៌មានវិបាកជាប្រក្រតី ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៥៨៧] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ជាអរណៈ អាស្រ័យនូវធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ សរណទុកវិបាកត្តិកៈ។
សរណទុកឧបាទិន្នត្តិកៈ
[៥៨៩] ឧបាទិន្នុបាទានិយធម៌ (ធម៌ដែលកម្ម គឺកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ធម៌មានកម្ម គឺកិលេស មានតណ្ហាជាដើមកាន់យក) ជាអរណៈ អាស្រ័យនូវឧបាទិន្នុបាទានិយធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។