ព្រះត្រៃបិដក ភាគ ១០៦
[៥៩០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៥៩១] អនុបាទិន្នុបាទានិយធម៌ (ធម៌ មានកម្ម គឺកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងជាប្រយោជន៍ដល់ធម៌មានកម្ម គឺកិលេស មានតណ្ហាជាដើម កាន់យក) ជាសរណៈ អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អនុបាទិន្នុបាទានិយធម៌ ជាអរណៈ អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៩២] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី បញ្ហាវារៈក្តី ក្នុងបច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៥៩៣] អនុបាទិន្នអនុបាទានិយធម៌ (ធម៌មានកម្ម គឺកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងជាប្រយោជន៍ដល់ធម៌ មានកម្ម គឺកិលេស មានតណ្ហាជាដើម មិនកាន់យក) ជាអរណៈ អាស្រ័យនូវអនុបាទិន្នអនុបាទានិយធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831841845814484
ទៅកាន់ទំព័រ៖