ព្រះត្រៃបិដក ភាគ ១០៦
[៦០៣] អវិតក្កវិចារមត្តធម៌ (ធម៌មិនមានវិតក្កៈ គ្រាន់តែមានវិចារៈ) ជាអរណៈ អាស្រ័យនូវអវិតក្កវិចារមត្តធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦០៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦០៥] អវិតក្កអវិចារធម៌ (ធម៌មិនប្រកបដោយសេចក្តីត្រិះរិះ ទាំងមិនប្រកបដោយការរាវរក) ជាអរណៈ អាស្រ័យនូវអវិតក្កអវិចារធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦០៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
ចប់ សរណទុកវិតក្កត្តិកៈ។
សរណទុកបីតិត្តិកៈ
[៦០៧] បីតិសហគតធម៌ (ធម៌ប្រកបដោយបីតិ) ជាសរណៈ អាស្រ័យនូវបីតិសហគតធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ បីតិសហគតធម៌ ជាអរណៈ អាស្រ័យនូវបីតិសហគតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦០៨] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ID: 637831843083495518
ទៅកាន់ទំព័រ៖