ព្រះត្រៃបិដក ភាគ ១០៦
ក្នុងបច្ច័យទាំងអស់ សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៦០៩] សុខសហគតធម៌ (ធម៌ប្រកបដោយសុខ) ជាសរណៈ អាស្រ័យនូវសុខសហគតធម៌ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សុខសហគតធម៌ជាអរណៈ អាស្រ័យនូវសុខសហគតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦១០] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៦១១] ឧបេក្ខាសហគតធម៌ (ធម៌ប្រកបដោយឧបេក្ខា) ជាសរណៈ អាស្រ័យនូវឧបេក្ខាសហគតធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ឧបេក្ខាសហគតធម៌ ជាអរណៈ អាស្រ័យនូវឧបេក្ខាសហគតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦១២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ សរណទុកបីតិត្តិកៈ។
ID: 637831843453575096
ទៅកាន់ទំព័រ៖