ព្រះត្រៃបិដក ភាគ ១០៦
សរណទុកទស្សនេនបហាតព្វហេតុកត្តិកៈ
[៦១៩] ទស្សនេនបហាតព្វហេតុកធម៌ (ធម៌មានហេតុដែលត្រូវលះដោយទស្សនៈ) ជាសរណៈ អាស្រ័យនូវទស្សនេនបហាតព្វហេតុកធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦២០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦២១] ភាវនាយបហាតព្វហេតុកធម៌ (ធម៌មានហេតុដែលត្រូវលះដោយភាវនា) ជាសរណៈ អាស្រ័យនូវភាវនាយបហាតព្វហេតុកធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦២២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦២៣] នេវទស្សនេននភាវនាយបហាតព្វហេតុកធម៌ (ធម៌មានហេតុដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា) ជាអរណៈ អាស្រ័យនូវនេវទស្សនេននភាវនាយបហាតព្វហេតុកធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831844426359949
ទៅកាន់ទំព័រ៖