[៦២៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
បណ្ឌិតគប្បីឲ្យពិស្តារ គ្រប់បច្ច័យទាំងអស់ចុះ។
ចប់ សរណទុកទស្សនេនបហាតព្វហេតុកត្តិកៈ។
សរណទុកអាចយគាមិត្តិកៈ
[៦២៥] អាចយគាមិធម៌ (ធម៌ដល់នូវការសន្សំកពូនឡើង) ជាសរណៈ អាស្រ័យនូវអាចយគាមិធម៌ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អាចយគាមិធម៌ជាអរណៈ អាស្រ័យនូវអាចយគាមិធម៌ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦២៦] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សឹងមានសេចក្តីពិស្តារ។
[៦២៧] អបចយគាមិធម៌ (ធម៌មិនដល់នូវការសន្សំកពូនឡើង) ជាអរណៈ អាស្រ័យនូវអបចយគាមិធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦២៨] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។